[ឆ្ងាយ - Chngay By ម៉ម ពេជ្ជរិទ្ធ || SmallWorld SmallBand]

កុំយំអីពៅ បងទៅវិញទេ នឹកណាស់មាសមេ
ធ្លាប់ថ្នាក់ថ្នមក្បែរកាយវាយោជីវិត
បក់ផាត់ឲ្យបងឃ្លាតឆ្ងាយ
ជូតទឹកភ្នែកសិនឆោមឆាយ ស្តាយស្នាមញញឹមស្រី
ព្រោះតែវិជ្ជា លាទៅទាំងស្តាយ
ស្នេហ៍នៅឆ្ងាយកាយ សង្ឃឹមចិត្តភក្តី
កក្តិករងារ ដណ្តប់ភួយផងពិសី
ទ្វីបលោកច័ន្ទនារាត្រី ជាសក្តីស្នេហ៍យើង
បងនៅឆ្ងាយ ខ្វាយខ្វាល់ស្ងួន ខ្លាចអូនមានអ្នកថែធួន
ខ្លាចនិមនួនភ្លេចសន្យា សុំកុំទៅណា
បងនៅឆ្ងាយ មិនណាយចិត្ត បេះដួងមួយជូនវមិត្រ
នែបនិត្យ ស្បថក្បែរក្សារ សូមកុំទៅណារងចាំបងណាស្នេហ៍
ចម្ងាយអាចឃាត់ កាយយើងទាំងទ្វេ
មិនអាចឃាត់ទេ ចិត្តស្នេហ៍ដែលនឹកនា
បងនឹងស្រែកច្រៀង រំលឹកឈ្មោះពៅពុំងា
បួងសួងគ្រប់ទិវា ឲ្យពុំងារសុខសាន្ត