[ខុសលើបងចុះ - ឆាយវីរៈយុទ្ឋ]
អ្នកចាកចេញគេតែងតែឲ្យកំហុសអ្នកដែលខុសគឺមានតែយើងដឹងច្បាស់
ការចាកចេញមានហេតុផលជាច្រើន
មិនមែនសុទ្ធតែអាក្រក់
ពេលខ្លះមានតែព្រះទើបលោកអាចយល់
ឲ្យកំហុសមួយនេះធ្លាក់មកលើរូបបងចុះអូន
បងមិនយករួចខ្លួន
មិនប្រកែកថាខ្លួនត្រូវ
ចិត្តចង់មើលថែគ្នាដល់ចាស់សក់ស្កូវ
តែសោកស្ដាយដើរបានត្រឹមពាក់កណ្ដាលផ្លូវ
សូមពាលពៅអូននៅឲ្យបានសុខចុះ
ខុសលើបងចុះ
ឲ្យខុសលើបងចុះអូន
ញញឹមទទួលទោសដើម្បីមនុស្សបងស្រលាញ់
បើសិនការលះបង់មួយនេះជួយអូនប្រសើរជាងមុន
បងក៏ព្រម
ទទួលកំហុសគ្រប់យ៉ាង
ខុសលើបងចុះ ឲ្យខុសលើបងចុះអូន
អនាគតស្ងួននឹងល្អពេលដែលគ្មានបង
នៅស្រលាញ់អស់ពេលក្បែរ
សល់ត្រឹមតែការចង់ចាំ
អនុស្សារាប់លាន
ក្លាយស្រមោល
ឲ្យកំហុសមួយនេះធ្លាក់មកលើរូបបងចុះអូន
បងមិនយករួចខ្លួន
មិនប្រកែកថាខ្លួនត្រូវ
ចិត្តចង់មើលថែគ្នាដល់ចាស់សក់ស្កូវ
តែសោកស្ដាយដើរបានត្រឹមពាក់កណ្ដាលផ្លូវ
សូមពាលពៅអូននៅឲ្យបានសុខចុះ
ខុសលើបងចុះ
ឲ្យខុសលើបងចុះអូន
ញញឹមទទួលទោសដើម្បីមនុស្សបងស្រលាញ់
បើសិនការលះបង់មួយនេះជួយអូនប្រសើរជាងមុន
បងក៏ព្រម
ទទួលកំហុសគ្រប់យ៉ាង
ខុសលើបងចុះ ឲ្យខុសលើបងចុះអូន
អនាគតស្ងួននឹងល្អពេលដែលគ្មានបង
នៅស្រលាញ់អស់ពេលក្បែរ
សល់ត្រឹមតែការចង់ចាំ
អនុស្សារាប់លាន
ក្លាយស្រមោល
ឲ្យកំហុសមួយនេះធ្លាក់មកលើរូបបងចុះអូន
អនាគតស្ងួននឹងល្អពេលដែលគ្មានបង
នៅស្រលាញ់អស់ពេលក្បែរ
សល់ត្រឹមតែការចង់ចាំ
អនុស្សារាប់លាន
ក្លាយស្រមោល
អនុស្សារាប់លាន
ក្លាយស្រមោល


0 Comments